Friday, December 7, 2012

ទៅខេត្តសៀមរាបជាមួយម៉ែ

តាំងពីតូចរហូតដល់ប៉ុណ្ណេះគ្រួសារខ្ញុំមិនដែលមានដំនើរកំសាន្តជុំគ្នាម្តងសោះ។គិតទៅពេលខ្លះឆ្ងល់ថាម៉េចបានជាមិនដែលបានជុំគា្នអញ្ចឹង?​ ចំលើយមិនពិបាកទេ គឺម្នាក់ៗរវល់រៀងខ្លួន ខ្លះធ្វើការខ្លះនៅជាប់រៀន។ កាលពិឆ្នាំ២០១១ មានពេលទំនេរពីការងារក៏ឆ្លៀតនាំម៉ែទៅលេងសៀមរាប។ សៀមរាបមិនឆ្ងាយទេតែម៉ែតែងតែរវល់មិនដែលស្គាល់ពេលទំនេរនឹងគេសោះ។ ម៉ែខ្ញុំជាគ្របឋមសិក្សារ។ទោះជាការងារនេះមើលទៅមិនធំដុំដូចគេ។តែគាត់ស្រលាញ់ការងារនេះណាស់។ការងារជាគ្រូបង្រៀន របស់ម៉ែមានរយះពេលជិត៣០ឆ្នាំហើយតាំងតែពីខ្ញុំមិនទាន់កើតម្លេះ។ ទោះការងារនេះគាត់ធ្វើច្រើនឆ្នាំក៏ដោយក៏ម៉ែខ្ញុំមិនដែលថាធុញឫរអ៊ូទេ។​ខ្ញុំបានសូមអោយគាត់ឈប់ពីការងារជាគ្រូបង្រៀនតែគាត់ថាមិនទាន់ដល់ពេល។ក្រោយសំរាកការងាររបស់ខ្ញុំនាឆ្នាំ២០១១ ខ្ញុំបានបបួលបងប្អុនទាំងអស់ទៅតែគេរវល់។ចឹងក៏សំរេចទៅតែពីអ្នកម៉ែ។សំណាងដែរបានមិត្តភក្រ្តគេនាំម្តាយគេទៅដែរ ចឹងក៏មានគ្នាគ្រាន់ជជែកលេងដែរ។

No comments:

Post a Comment