Thursday, December 20, 2012
ដំណើរកំសាន្តនៅទន្លេបាទី២៥-១១-២០១២
ខ្ញុំជាមនុស្សស្រឡាញ់ការថតរូបណាស់។ជាមួយនឹងម៉ាស៊ីនថតដ៏ចំណាស់របស់ខ្ញុំ វាជាមិត្តម្នាក់
ដែលតែងតែទៅគ្រប់ដំណើរកំសាន្តរបស់ខ្ញុំ។ ជាលើកដំបូងដែលខ្ញុំបានចំណាយពេលទៅទស្សនា
ទន្លេរបាទីទោះវាមិនឆ្ងាយពីភ្នំពេញតែ ពេលវេលាចេះតែរំលងដោយមិនដែលមានពេលបានទៅ
លេងទីនោះ។ប្រាសាទតាព្រហ្មទន្លេរបាទី ស្រដៀងគ្នាទៅនឹងប្រាសាទតាព្រហ្មខេត្តសៀមរៀប
គ្រាន់តែប្រាសាទនេះមានរៀងតូចជាងប្រាសាទនៅសៀមរាប។ទេសភាពនៅទីនោះក៏ល្អគួរអោយ
ចង់ទស្សនា។ថ្មបាយក្រៀមតម្រាបគ្នាក្លាយជាប្រាសាទ ពិតជាអស្ខារ្យណាស់ស្នាដែដូនតាខ្មែរ។
Friday, December 7, 2012
ទៅខេត្តសៀមរាបជាមួយម៉ែ
តាំងពីតូចរហូតដល់ប៉ុណ្ណេះគ្រួសារខ្ញុំមិនដែលមានដំនើរកំសាន្តជុំគ្នាម្តងសោះ។គិតទៅពេលខ្លះឆ្ងល់ថាម៉េចបានជាមិនដែលបានជុំគា្នអញ្ចឹង? ចំលើយមិនពិបាកទេ គឺម្នាក់ៗរវល់រៀងខ្លួន ខ្លះធ្វើការខ្លះនៅជាប់រៀន។ កាលពិឆ្នាំ២០១១ មានពេលទំនេរពីការងារក៏ឆ្លៀតនាំម៉ែទៅលេងសៀមរាប។ សៀមរាបមិនឆ្ងាយទេតែម៉ែតែងតែរវល់មិនដែលស្គាល់ពេលទំនេរនឹងគេសោះ។ ម៉ែខ្ញុំជាគ្របឋមសិក្សារ។ទោះជាការងារនេះមើលទៅមិនធំដុំដូចគេ។តែគាត់ស្រលាញ់ការងារនេះណាស់។ការងារជាគ្រូបង្រៀន របស់ម៉ែមានរយះពេលជិត៣០ឆ្នាំហើយតាំងតែពីខ្ញុំមិនទាន់កើតម្លេះ។ ទោះការងារនេះគាត់ធ្វើច្រើនឆ្នាំក៏ដោយក៏ម៉ែខ្ញុំមិនដែលថាធុញឫរអ៊ូទេ។ខ្ញុំបានសូមអោយគាត់ឈប់ពីការងារជាគ្រូបង្រៀនតែគាត់ថាមិនទាន់ដល់ពេល។ក្រោយសំរាកការងាររបស់ខ្ញុំនាឆ្នាំ២០១១ ខ្ញុំបានបបួលបងប្អុនទាំងអស់ទៅតែគេរវល់។ចឹងក៏សំរេចទៅតែពីអ្នកម៉ែ។សំណាងដែរបានមិត្តភក្រ្តគេនាំម្តាយគេទៅដែរ ចឹងក៏មានគ្នាគ្រាន់ជជែកលេងដែរ។
Thursday, December 6, 2012
មិត្តភាពក្នុងក្រុមបុគ្គលិក ទ្រីនុងហ្គាល កូមារា
ការងារទាំងអស់សុទ្ធតែមានតំលៃ លើកលែងតែយើងធ្វើជាចោរទើបគ្មានតំលែនឹងមានទោស យ៉ាងណាចោរលួចចិត្តគ្មានទោសទេ ហេហេ។ការងារនៅរោងចក្រ មើលទៅមិនហ៊ឺហាដូចការងារ
ក្រុមហ៊ុនធំៗទេ តែវាពិតជាប្រសើរជាងក្រុមហ៊ុនធំៗផង។ មិត្តភាពនិងការសហការពិតជាចំបាច់
សំរាប់ការងារដល់គោលដៅ។
ក្រុមហ៊ុនធំៗទេ តែវាពិតជាប្រសើរជាងក្រុមហ៊ុនធំៗផង។ មិត្តភាពនិងការសហការពិតជាចំបាច់
សំរាប់ការងារដល់គោលដៅ។
Beeline កាងារពេលយប់របស់ខ្ញុំ
ឆ្នាំ២០០៨-២០១០ ជាវេលាដ៏លំបាករបស់ខ្ញុំដែលត្រូវធ្វើការទាំងថ្ងៃទាំងយប់នឹងត្រូវចំណាយពេល
រៀននៅពេលល្ងាចផង។ពិតជាមិនដែលស្គាល់ពាក្យថាគេងឆ្អែតម្តងណាទេ។តែវាក៏ជាពេលវេលា ស្គាល់មិត្តភក្រ្តច្រើនផងដែរ។
កាងារជាអ្នកបំរើផ្នែកអតិថិជននៅក្រុមហ៊ុនBeeline នាពេលយប់មានគ្នាតែបីនាក់ប៉ុណ្ណោះ។ខុសគា្នពីពេលថ្ងៃដែលមានគ្នាច្រើន។ ជាទូទៅពេលយប់ធ្វើការបីនាក់បានតែ១ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៏។ព្រោះត្រូវប្តូរវេនគ្នាសំរាកមួយអាទិត្រពីរថ្ងៃសំរាប់ម្នាក់។
បរិញ្ញាបត្ររង នាឆ្នំា២០០៥
២០០៥ជាវេលាដែលពិបាកបំផុតគ្មានទាំងប្រាក់គ្មានទាំងការងារ តែសញ្ញាបត្រ ដ៏តូចមួយនេះបាននាំនៅភាពញញឹមនឹងការក្រោកឈជាថ្មី។
ថ្ងៃទទួលបរិញ្ញបត្រ នាឆ្នាំ2២០០៨
Subscribe to:
Posts (Atom)